ពពាយដែលមានឈ្មោះជាភាសាអង់គ្លេសហៅថា 'Wing Bean' និងមានឈ្មោះជាវិទ្យាសាស្ត្រថា 'Psopho carpus Tetragonolobus' ហើយត្រូវបានគេស្គាល់ជាទូទៅថា Goa Bean គឺជាប្រភេទរុក្ខជាតិម្យ៉ាងក្នុងអម្បូរណ៍ជារុក្ខជាតិវល្លិ ច្រើនមានដុះភាគច្រើននៅក្នុងប្រទេសដែលមានអាកាសធាតុក្តៅ មានសំណើម និងជាពិសេសក្រុមប្រទេសដែលស្ថិតនៅតាមខ្សែបណ្តោយអេក្វាទ័រ ។ គេឃើញដំណាំពពាយមានដុះយ៉ាងច្រើននៅ ឥណ្ឌា ភូមា ស្រីលង្កា វៀតណាម ថៃ ហ្វីលីពីន កម្ពុជា ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត ។ ប្រភេទដំណាំស្រដៀងគ្នានេះត្រូវបានគេឃើញមានដាំនៅអាមេរិក ក្នុងរដ្ឋខ្លះ ។ វាជាប្រភេទដំណាំវល្លិ ដែលអាចដុះលូតលាស់ពីប្រវែង ៣ ទៅ ៤ម៉ែត្រ ទៅលើ ឬវាអាចសួតាមមែកឈើ ។ សំបករបស់ដើមវាមានសណ្ឋានដូចទៀន (ក្រមួន) ចំពោះផ្លែខ្ចីរបស់វាវិញមានសណ្ឋានជាជ្រុងមានជាយក្រែងតាមជ្រុងនីមួយៗ អង្កាញ់ៗ នៅពេលផ្លែរបស់វាទុំ វានឹងប្រេះបែកបង្ហាញឲ្យឃើញ ដែលនៅខាងក្នុងជាច្រើនគ្រាប់, គ្រាប់ទាំងនោះមានទំហំប៉ុនៗគ្រាប់សណែ្តកសៀង ផ្ការបស់ពពាយច្រើនមានពណ៌ខៀវស្វាយ ។ គេបានដឹងជាយូរមកហើយថា ផ្លែពពាយសម្បូរណ៍ទៅដោយសារធាតុចិញ្ចឹមជាច្រើនដ៏មានប្រយោជន៍ជាពិសេសគឺប្រូតេអ៊ីន ជាតិកាល់ស្យូម និងជាតិដែក នៅមានសារធាតុចិញ្ចឹមច្រើនមុខទៀតនៅក្នុងផ្លែរបស់វា ។ នៅប្រទេសខ្លះគេដាំដំណាំពពាយសម្រាប់ឲ្យវាជួយបង្កើតគុណភាពរបស់ដី និងរក្សាឲ្យដីនៅតែមានគុណភាពល្អជានិច្ច ហេតុដែលធ្វើដូច្នេះនោះក៏ព្រោះតែដំណាំពពាយវាជួយបឺតស្រូបយកនីត្រូហ្សែនពីក្នុងខ្យល់មករក្សាទុកនៅក្នុងឫសរបស់វា និងទៅក្នុងដី ។ វាជារុក្ខជាតិមួយប្រភេទដែលពុំទាមទារឲ្យយើងដាក់ជីឲ្យវាឡើយ វាត្រូវការជីតិចតួចណាស់ ពីព្រោះវាអាចបឺតស្រូបសារជាតិចិញ្ចឹមពីក្នុងខ្យល់បានដោយខ្លួនឯង ។ នៅក្នុងផ្លែពពាយទំងន់ ១៨២ក្រាម គេបានរកឃើញមានសារធាតុចិញ្ចឹមដូចមានរាយខាងក្រោម : * Protein ៥៤ក្រាម Carbohydrates 15 ក្រាម Water 15.2 ក្រាម Ash 7.2 ក្រាម * Calories: - Total Calories 3115 Kj - Calories Fro Fat 1043 Kj - Calories From Carbohydrate 1294 Kj - Calories From Protein 783 Kj * Carbohydrate - Dictry Fiber 75.9g - Starch 75.9g - Sugars 75.9g - Clucose 75.9g - Sucrose 75.9g - Fructose 75.9g - Lactose 75.9g - Maltose 75.9g - Gatactose 75.9g * Vitamin Thiamin 1.9 ម.ក្រ ReboFlavin 0.8 ម.ក្រ Niacin 5.6 ម.ក្រ Vitamin B6 0.3 ម.ក្រ Betaine 1.4 ម.ក្រ Folate 81.9 ម.ក្រ Pantothenic Acid 1.4 ម.ក្រ * Fats - Total fat 29.7 g - Saturated fat 4.2 g - Mono fat 10.9 g - Poly fat 7.9 g * Minerals - Calcium 801 mg - Cooper 5.2 mg - Iron 24.5 mg - Magnesium 326 mg - Manganese 6.8 mg - Phosphorus 821 mg - Potasium 1778 mg - Selenium 14.9 mg - Sodium 69.2 mg - Zinc 8.2 mg * Amino Aeid Alanine 1893 mg Arginine 3433 mg Aspartate 5801 mg Cystine 992 mg Glutamate 7298 mg Glycine 2078 mg Histidine 1438 Isoleurine 2672 mg Leucine 4544 mg Lysine 3887 mg Methionine 648 mg Phenylalanine 2601 mg Proline 3502 mg Serine 2248 mg Threonine 2146 mg Tryphan 1387 mg Tyrosine 2651 mg Valine 2785 mg សណ្តែកពពាយត្រូវបានគេចាត់ថា ជាពពួកសណ្តែកដែលមានចំនួនកាល់ស្យូមច្រើនជាងគេក្នុងចំណោម ប្រភេទសណ្តែកដទៃឯទៀត ។ សារធាតុកាល់ស្យូមនេះវាមានមុខងារធ្វើឲ្យគ្រោងឆ្អឹងដុះលូតលាស់បានល្អ ។ កាល់ស្យូមនេះក៏ជួយផងដែរ ដល់ការស្ថាបនាឆ្អឹងយើងធ្វើឲ្យឆ្អឹងរឹងមាំល្អ និងជួយការពារឆ្អឹងយើងពីជម្ងឺតម្កាត់ផ្សេងៗទៀត ។ មិនត្រឹមតែជួយឲ្យគ្រោងឆ្អឹងដុះលូតលាស់បានល្អនោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្បូរណ៍ទៅដោយជាតិរ៉ែជាច្រើនប្រភេទទៀត សម្រាប់ជួយទ្រទ្រង់ដល់សុខភាពរបស់យើង ។ គេបានចាត់ទុកថា ផ្លែពពាយមិនមែនល្អសម្រាប់តែមនុស្សយើងប៉ុណ្ណោះទេ, ប៉ុន្តែគេក៏អាចឲ្យសត្វស៊ីជាចំណីបានផងដែរ ពីព្រោះវាមានប្រូតេអ៊ីនច្រើនណាស់ ។ ដើមពពាយមានមើមដែលយើងអាចយកមកបរិភោគបាន ស្លឹក មើម ផ្កា ផ្លែ សឹងបរិភោគបានទាំងអស់ ។ ស្លឹករបស់វាអាចឲ្យគេយកមកហាន់ឲ្យល្អិតធ្វើជាចំណីជ្រូក គោ និងមាន់ ទា បាន ។ បើយើងអាចដាំវាឲ្យបានច្រើន យើងអាចបេះស្លឹកវាឲ្យសត្វស៊ីជាចំណីបាន ទាំងមានប្រយោជន៍ជួយដីឲ្យល្អផង ។ គ្រាប់របស់វាអាចឲ្យគេយកមកធ្វើជាទឹកសណ្តែក តៅហ៊ូ បានដូចសណ្តែកសៀងដែរ ៕ រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៏ ២០០៨
0 comments:
Post a Comment