Showing posts with label កសិកម្ម. Show all posts
Showing posts with label កសិកម្ម. Show all posts

បទពិសោធន៍បំបៅមែកល្មុត

ល្មុតជាឈើហូបផ្លែមួយប្រភេទដែលកសិករនិយមដាំក្នុងសួនគ្រួសារ និងដាំជាចំការធំៗ ជាពិសេសកសិករច្រើន និយមដាំពូជក្នុងស្រុកដែលបំបៅដោយខ្លួនឯង ។ ចំពោះការបំបៅនេះ មានកសិករជាច្រើន ដែលមានបទពិសោធន៍ប្លែកៗ ពីគ្នា តែទទួលបានលទ្ធផលល្អដូចគ្នា ដែលយើងសូមបង្ហាញជូនដូចខាងក្រោម : លោកពូ វ៉ាន់ អ៊ឹម ដែលជាកសិកររស់នៅភូមិចំការឌៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានបទពិសោធន៍ បំបៅមែកល្មុតដុះលូតលាស់បានល្អស្ទើរតែមួយរយភាគរយ និងមានផ្លែកសិករហៅថាមែកបំពង់ មកបំបៅ ។ នៅលើមែកបំពង់នោះ លោកពូចៀរសំបកជុំវិញមែកប្រវែង...

ដំណើរជីវិតរបស់ផ្សិតចំបើង ផ្សិតអំបោះ

  ដំណើរជីវិតរបស់ផ្សិតចំបើង ផ្សិតចំបើងជាប្រភេទរុក្ខជាតិថ្នាក់ទាប និងជាសារពាង្គកាយអ្នកបំបែក(organicism) ។ ផ្សិតចំបើងមាន ការតម្រង់ជីវិតខ្ពស់បំផុត ប៉ុន្ដែផ្សិតចំបើងមិនអាចបឺត ឬស្រូបយក សែឡូឡូស និង ហ៊ីមិ សែឡូឡូស បានដោយខ្លួនឯងទេ ។ ដំណើរជីវិតរបស់ផ្សិតចំបើងកកើតដំបូងពី SPORE កាលណា SPORE ហើររសាត់អណ្ដែតទៅដល់ទីតាំងមួយដែលមាន - ធាតុអាហារ - សំណើម - សីតុណ្ហភាព គ្រប់គ្រាន់ SPORE បានកកើតជាសរសៃ ហើយសរសៃដែលកកើតដំបូងឲ្យឈ្មោះថាសរសៃទី១ ក្នុងពេលដែលសរសៃទី១ លូតលាស់ពេញលេញពេលនោះសរសៃទី២...

របៀបទុកពូជស្លឹកខ្ទឹម

របៀបទុកពូជស្លឹកខ្ទឹម កសិករនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល មានបទពិសោធន៍ល្អពីរបៀបទុកពូជស្លឹកខ្ទឹម។ជាធម្មតាខ្ទឹមអាយុ ១ ខែ ៥ ថ្ងៃ អាចដកយកទៅលក់បាន ប៉ុន្តែបើចង់រក្សាខ្ទឹមទុកធ្វើពូជ ត្រូវរក្សាទុកលើថ្នាល១ ខែកន្លះទៅ ២ខែ(ចំពោះរដូវវស្សា) ទើបដកទុក។នៅរដូវប្រាំងទុករហូតដល់២ខែកន្លះទៅ៣ខែ ព្រោះនៅរដូវប្រាំងមើមខ្ទឹមមិនសូវល្អ ទុកយូរបន្តិចទើបមើមធំ ហើយចាស់ល្អ។ បន្ទាប់ពីដកហើយ កាត់ស្លឹកចេញខ្លះ ដើម្បីអោយហាលឆាប់ស្ងួត រួចយកទៅហាលថ្ងៃក្នុងរយ:ពេលពី១ ទៅ ២ថ្ងៃ...

វិធីដើម្បីដាំខ្ទឹមបារាំងឲ្យបានមើមច្រើន

វិធីដើម្បីដាំខ្ទឹមបារាំងឲ្យបានមើមច្រើន ជាទូទៅកសិករយើងដាំខ្ទឹមបារាំងទទួលបានមើមតែ ១ ប៉ុណ្ណោះក្នុងមួយដើម ។ ប៉ុន្តែនៅពេលនេះ ខ្ញុំមានបទពិសោធន៍ ប្លែកមួយដែលអាចដាំខ្ទឹមបារាំងឲ្យទទួលបានមើមច្រើន ។ បទពិសោធន៍នេះទទួលបានពីកសិករវៀតណាមម្នាក់ ដែលមានឈ្មោះ ថា គ្ហន គាត់រស់នៅប្រទេសវៀតណាម សង្កាត់លេខ ៤ ខេត្តដាឡាត់ មកបង្ហាញជូនដូចតទៅ : ១. អំពីពូជ ខ្ទឹមបារាំងជាដំណាំដែលពិបាករក្សាទុកពូជណាស់ សូម្បីតែលោកពូជ គ្ហន ដែលធ្លាប់មានបទពិសោធន៍ក្នុងការដាំ និង រក្សាពូជជាច្រើនឆ្នាំក៏មិនអាចរក្សាទុកពូជបានល្អដែរ...

បទពិសោធន៍ដាំល្ហុងឲ្យបានផ្លែច្រើន

១. ការជ្រើសរើសពូជ និងការត្រៀមពូជដាំ ល្ហុងដែលគាត់ដាំ ជាពូជដែលជ្រើសរើស និងរក្សាទុកដោយខ្លួនឯង ។ ចំពោះលក្ខណៈពូជដែលគាត់ជ្រើសរើសមានផ្លែធំវែង ផ្លែច្រើមិនដាច់ដើមមានសុខភាពល្អ ។ នៅពេលដែលផ្លែទុំល្អ គាត់ពុះយកគ្រាប់ចេញពីផ្លែទៅលាងទឹកឲ្យជ្រះរំអិល រួចយកទៅហាល ឬសំដិលរហូតស្ងួត (២-៣ ថ្ងៃ) ទើបយកទៅច្រកកែវទុក ។ ២. ការបណ្តុះកូន គាត់បានយកគ្រាប់ទៅបណ្តុះ មុននឹងយកទៅដាក់ដាំក្នុងចំការ ។ គាត់យកដីដែលមានជីជាតិច្រកចូលក្នុងថង់ប្លាស្ទិកខ្មៅដែលត្រៀមរួចជាស្រេច បន្ទាប់មកយកគ្រាប់ទៅត្រាំទឹករយៈពេល...

ច្ចេកទេសដាំត្រឡាច

ច្ចេកទេសដាំត្រឡាច លក្ខណៈទូទៅ ដំណាំត្រឡាច គឺជាប្រភេទដំណាំវាលើដីក៏បាន ឬ ឡើងទ្រើងក៏បាន ដែលគេ និយមចូលចិត្តដាំ និងយកទៅធ្វើជាបន្លែ។ នៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែត្រឡាច វាមានភាពងាយស្រួលក្នុង ការដាំដុះ។ ព្រមទាំងងាយស្រួលក្នុងថែទាំ និងលក់នៅលើទីផ្សារ ។ ដំណាំ ត្រឡាចវាធន់ទ្រាំនឹងសីតុណ្ហភាព ។ ត្រឡាច មានផ្កាញី និងផ្កាឈ្មោល នៅ លើដើម តែមួយ ជាទូទៅផ្កា ឈ្មោលចេញមុន បន្ទាប់ មកផ្កាញីចេញ តាម ក្រោយ ពេលមាន សត្វឪម៉ាល់ ឬខ្យល់បក់ ធា្លក់ផ្កាឈ្មោល មកលើផ្កាញីវាក៏ អាចបង្ក...

ដំណាំពពាយ និងប្រយោជន៍របស់វា

ព​ពាយ​ដែល​មានឈ្មោះ​ជា​ភាសា​អង់​គ្លេស​ហៅថា 'Wing Bean' និង​មាន​ឈ្មោះ​ជា​វិទ្យាសាស្ត្រ​ថា 'Psopho carpus Tetragonolobus' ហើយ​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា Goa Bean គឺជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ក្នុង​អម្បូ​រណ៍​ជា​រុក្ខជាតិ​វល្លិ​ ច្រើន​មាន​ដុះ​ភាគច្រើន​នៅក្នុង​ប្រទេសដែល​មាន​អាកាសធាតុ​ក្តៅ មាន​សំណើម និង​ជា​ពិសេស​ក្រុម​ប្រទេស​ដែល​ស្ថិតនៅ​តាម​ខ្សែបណ្តោយ​អេក្វាទ័រ ។​ ​ ​គេ​ឃើញ​ដំណាំ​ពពាយមាន​ដុះ​យ៉ាងច្រើន​នៅ ឥណ្ឌា ភូមា ស្រីលង្កា វៀតណាម ថៃ ហ្វីលីពីន កម្ពុជា...