ដំណើរជីវិតរបស់ផ្សិតចំបើង ផ្សិតអំបោះ


 




ដំណើរជីវិតរបស់ផ្សិតចំបើង ផ្សិតចំបើងជាប្រភេទរុក្ខជាតិថ្នាក់ទាប និងជាសារពាង្គកាយអ្នកបំបែក(organicism) ។ ផ្សិតចំបើងមាន ការតម្រង់ជីវិតខ្ពស់បំផុត ប៉ុន្ដែផ្សិតចំបើងមិនអាចបឺត ឬស្រូបយក សែឡូឡូស និង ហ៊ីមិ សែឡូឡូស បានដោយខ្លួនឯងទេ ។ ដំណើរជីវិតរបស់ផ្សិតចំបើងកកើតដំបូងពី SPORE កាលណា SPORE ហើររសាត់អណ្ដែតទៅដល់ទីតាំងមួយដែលមាន - ធាតុអាហារ - សំណើម - សីតុណ្ហភាព គ្រប់គ្រាន់ SPORE បានកកើតជាសរសៃ ហើយសរសៃដែលកកើតដំបូងឲ្យឈ្មោះថាសរសៃទី១ ក្នុងពេលដែលសរសៃទី១ លូតលាស់ពេញលេញពេលនោះសរសៃទី២ ក៏បានកកើតឡើងផងដែរ ។ សរសៃទី១ និងសរសៃទី២ បានឆ្វាក់ ឬប្រទាក់គ្នាដើម្បីបង្កើត ជាគ្រាប់ពូជ របស់ផ្សិតចំបើងនេះឡើងជាបន្ដបន្ទាប់ ។ តម្រូវការរបស់ផ្សិតចំបើង ១. សីតុណ្ហភាព - ពេលដើរសរសៃ(៣២ oc ទៅ ៣៨ oc) - ពេលកកើតជាគ្រាប់ផ្សិត (២៨ oc ទៅ ៣២ oc) ២. សំណើម - ពេលដើរសរសៃ ៦៥% - ពេលកកើតជាគ្រាប់ផ្សិត ៨៨.៩% ២. pH ទឹក ទឹកដែលល្អសម្រាប់ផ្សិតចំបើងជាប្រភេទទឹកស្រះ ត្រពាំង បឹងបួរ (pH 6.5 ទៅ 7.5) ការផលិតផ្សិតចំបើង I. ការផលិតជីសរីរាង្គ អនុវត្តន៍ៈ - នាំយកសំបុកកណ្ដៀរមកច្របាច់ឲ្យប៉ត់ធ្វើការលាយជាមួយកន្ទក់ឲ្យសព្វល្អ បន្ទាប់មកស្រោចទឺកឲ្យសព្វស្មមហើយកំណត់សំណើមឲ្យបានត្រឹមតែ ៦៥% - ៧០% ។ - បន្ទាប់ពីបានល្បាយយួយត្រឹមត្រូវតាមលក្ខខណ្ឌខាងលើហើយ នាំយកល្បាយមកច្រកចូលក្នុងការ៉ុង ឬពាងដោយចងមាត់ការ៉ុង ឬបិទគម្របពាងឲ្យល្អដើម្បីការពារទឹកភ្លៀងស្រក់ចូល ។ - រយៈពេលដែលត្រូវយកមកប្រើប្រាស់បាន ១០ ថ្ងៃឡើង និងមិនលើសពី ៣០ ថ្ងៃ ។ II. ការដាំដុះផ្សិតចំបើង ការដាំដុះផ្សិតចំបើងចែកចេញជាបីដំណាក់កាល៖ - ប្រភេទចំបើង និងអាហារបំប៉នដែលត្រូវប្រើប្រាស់ - ចំហុយ - ការដាំ - ការថែទាំ ១. ប្រភេទចំបើង និងអាហារបំប៉នដែលត្រូងប្រើប្រាស់  ចំបើង  ចំបើងចាស់ ឬផុយស្រាប់យើងអាចយកមកប្រើប្រាស់បានតែម្ដង  ចំបើងថ្មីត្រូវនាំយកមកគរជាពំនូកហើយធ្វើការស្រោចទឹកឲ្យជោករាល់ ៣ ទៅ ៤ ថ្ងៃម្ដងលុះត្រាណា ចំបើងពុកផុយ ៥០% ទើបអាចប្រើការបាន  ជីបំប៉ន  ប្រភេទជីលាមកសត្វរួមមាន គោ ក្របី ជ្រូក សេះ ជាប្រភេទអាហារបំប៉ន(ស្ងួត ឬលាមកចាស់ទុកចោលយូរ)  ប្រភេទរុក្ខជាតិមាន កំប្លោក ឬសំបកសណ្ដែកគ្រប់ប្រភេទ ដើមកន្ទ្រាំងខេត្រ ២. ការចំហុយចំបើង និងស្ងោរជីបំប៉ន  ការចំហុយចំបើង ឧបករណ៍ចំហុយ អនុវត្តន៍ៈ - នាំយកចំបើងពុកផុយមកច្រកចូលក្នុងស្បោងកំណាត់មិនឲ្យធូរពេក ឬតឹងពេកហើយចងស្បោងឲ្យជិតចំនួន ១៤ដុំ ។  - យកដុំស្បោងដែលច្រករួចមករៀបក្នុងធុងសាំងចំនួន ១៤ស្បោងដោយក្នុងធុងសាំងត្រូវកល់ឥដ្ឋ ៤ដុំ ប្រើរានបន្ទះឫស្សីកល់ពីលើតដ្ឋហើយកំណត់ទឹកឲ្យបានត្រឹមតែពាក់កណ្ដាលឥដ្ឋ - បន្ទាប់ពីររៀបដុំស្បោងកំណាត់រួចរាល់ហើយនាំយកគម្របមកបិទឲ្យជិតដើម្បីធ្វើការចំហុយ - រយៈពេលចំហុយ ៣ម៉ោងគឹតចាប់ពីមានផ្សែងចេញតាមរន្ធគម្របធុងសាំង - ដល់ពេលកំណត់រយះពេល៣ម៉ោងធ្វើការបើកគម្របថុងសាំងហើយស្រងដុំស្បោងកំណាត់មកចាក់ចំបើងចូលទៅក្នុងថុងស្ពេត្រូរងចាំការត្រជាក់ទើបយកទៅធ្វើការដាំដុះបាន។  ស្ងោរជីបំប៉ន - នាំយកប្រភេទជីបំប៉នរួមមានលមកសត្វគោ ក្របី ជ្រូក កំប្លោក ដើមចេក សំបកសណ្តែក (មួយណាក៏បាន) មកចាក់ចូលក្នុងឆ្នាំងស្ងោរព្រមទាំងទឹកស្រះសមល្មមហាក់បីដូចជាការចំអិនបាយ - រយះពេលស្ងោរអារហារបំប៉ន៣០នាទី គិតចាប់ពិពេលទឹកពុះ។
៣. ការដាំដុះ - បណ្តោយ ១.២ ម  ឧបករណ៍ដាំ ពុមជ័រ ខ្នាតពុម កំពស់ ៣៥សង់ទីម៉ែត នាំយកមកដេរស្រាក់ជារាង្គស៊ីទ្បាំង។  ប្លាកស្ទិកធ្វើជាគំរបដើម្បីការពារទឹកភ្លៀងនិង សំណើម។  រោងដាំទទឹង៦០សម កំពស់៦០សម (ប្រើបង្កុងប្ញស្សី) បណ្តោយ៥ម ប្រើពុម្ពបានចំនួន១២ ទៅ១៣ពុម្ព។ អនុវត្តន៍ - នាំយកប្លាកស្ទិកមកក្រាលលើថ្នាលរងដាំហើយរៀបពុម្ពឲ្យបាន១២ ទៅ១៣ពុម្ព ធ្វើយ៉ាងណាអោយមានការគំលាតពីរពុម្ពមួយទៅពុម្ពប្រមាណ ៤០ ទៅ ៥០ មម - យកចំបើងត្រជាក់ហើយចាក់ចូលក្នុងពុម្ពកម្រាស់ ៣០ ទៅ ៤០ មម បន្ទាប់មកយកជីបំប៉នដែលស្ងោររួចរាល់ហើយ(ត្រជាក់) យករោយគៀនៗពុម្ពឲ្យសព្វស្ដើងៗ ហើយរោយមេគៀនៗ លើអាហារបំប៉ន(៥ ទៅ ៦ថង់មេ ប្រើបាន ៥ថ្ងៃ) - លក្ខណៈរៀបចំនេះឲ្យឈ្មោះថាស្នើរទី១ យើងរៀបជាស្នើររៀបនេះឲ្យគ្រប់បីស្នើរ បន្ទាប់ពីបានគ្រប់បីស្នើរយើងធ្វើការរៀបចំតទៀត ប៉ុន្ដែគ្រាន់តែ ជាន់ទី៤ យើងប្រើជីបំប៉នឲ្យសព្វពីលើផ្ទៃចំបើងនាំយកទឹកស្រះ ឬត្រពាំងមកស្រោចឲ្យសព្វដោយឃើញមានទឹកហូរចេញតាមជើងពុម្ព យើងពិនិត្យមើលផ្ទៃខាងលើ ក្នុងពុម្ពស្រក់ទឹកអស់ទើបធ្វើការឲ្យមេ ឲ្យសព្វជាការស្រេច ។ - កាលណារៀបចំការដាំរួចហើយគេយកផ្លាស្ទិចមកគ្របលើពុម្ពឲ្យជិតល្អ ធ្វើការគ្របផ្លាស្ទិចពីលើរោងដាំមួយជាន់ទៀតដើម្បីការពារទឹកភ្លៀងព្រមទាំងនាំយកប្រភេទ ស្មៅ ស្លឹក ស្បូវ មកគ្របពីលើដើម្បីការពារកំដៅថ្ងៃ ជាហេតុដែលបណ្ដាលឲ្យមេផ្សិតស្លាប់ ។ - បន្ទាប់ពីបានរៀបចំការដាំតាមលក្ខខណ្ឌខាងលើហើយ យើងធ្វើការបន្ទំទុកចោលរយៈពេល ៤ ទៅ ៥ថ្ងៃ ។ ៤. ការផ្ដាច់សរសៃផ្សិតចំបើង បន្ទាប់ពីការដាំបានគ្រប់អាយុកាលពី ៤ ទៅ ៥ថ្ងៃ យើងធ្វើការផ្ដាច់សរសៃផ្សិតចំបើងដើម្បីឲ្យសរសៃផ្សិតចំបើងទទួលបានអាហារបំប៉នគ្រប់គ្រាន់សម្រាប់ការលូតលាស់ ។  ការប្រើជី - ជីបំប៉ន៖ នាំយកជីបំប៉នមកស្ងោររយៈពេល ៣០ នាទី គិតចាប់ពីពេលពុះ(ទុកឲ្យត្រជាក់) - ជីសរីរាង្គ៖ នាំយកជីសរីរាង្គមកស្ងោររយៈពេល ៣០ នាទី គិតចាប់ពីពេលពុះ(ទុកឲ្យត្រជាក់) អនុវត្តន៍ - បើកគម្របផ្លាស្ទិចទាំងពីរជាន់ នាំយកជីសរីរាង្គមករោយលើផ្ទៃពុម្ពឲ្យសព្វស្ដើងៗ បន្ទាប់មកនាំយកស្បៃប្រភេទក្រឡាញឹកមកគ្របពីលើជីសរីរាង្គឲ្យដល់មាត់ពុម្ព - នាំយកអាហារបំប៉ន១កាធំ មកលាយជាមួយទឹក ២០លីត្រ (ទឹក ២០ លីត្រ ប្រើបាន៣ពុម្ព) - បន្ទាប់ពីបានស្រោចរួចរាល់ហើយ ដកពុម្ពចេញមកវិញធ្វើការគ្របផ្លាស្ទិចឲ្យជិតលើរោងរួចចោះរុន្ធឲ្យចំពីលើផ្លាស្ទិច(រុន្ធទំហំដែក ១០លី គម្លាតពីរុន្ធមួយ ទៅរុន្ធមួយ ១០សម) ព្រមទាំងជុំវិញជំហាងផ្លាស្ទិចផងដែរ - នាំយកស្មៅ ឬស្បូវមកគ្របពីលើឲ្យជិតដើម្បីការពារពន្លឺថ្ងៃចាំងចូល ។ III. ការថែទាំ យើងធ្វើការដាំដុះបានល្អហើយ យើងត្រូវថែទាំផងដែរទើបទិន្នផលទទួលបានខ្ពស់ ។ អនុវត្តន៍ - រដូវប្រាំងមិនសូវមានភ្លៀងធ្លាក់យើងស្រោចទឹកតាមជើងរោងរាល់មួយថ្ងៃម្ដងឲ្យសើមជោកដើម្បី កាត់បន្ថយកំដៅ និងសំណើមប្រែប្រួលលឿនពេកជាហេតុធ្វើឲ្យទិន្នផលអន់ថយ - ចំពោះរដូវវស្សាមានភ្លៀងធ្លាក់ច្រើនមិនចាំបាច់ធ្វើអ្វីទាំងអស់ រងចាំការប្រមូលផលរយៈពេល ៦ ទៅ ៧ ថ្ងៃក្រោយបន្ទាប់ពីផ្លាច់សរសៃរួច ៕
ផ្សិតអំបោះជាប្រភេទផ្សិតដែលអាចបំបែកធាតបានងាយជាងផ្សិតចំបើង។ កម្មវិធីផលិតផ្សិតអំបោះបែងចែកជា៤ ដំណាក់កាល៖ ១.លក្ខណៈចំបើង និង សំបកសណ្តែកដែលត្រូវយកមកប្រើប្រាស់ ២.ចំហុយ ៣.បញ្ចូលមេផ្សិតអំបោះ ៤.ការព្យូរដំក្នុងរង និងការថែទាំ ១. លក្ខណៈចំបើង និង សំបកសណ្តែកដែលត្រូវយកមកប្រើប្រាស់ -ចំបើងថ្មីៈ នាំយកមកគរជាពុំនូក ធ្វើការបាញ់ទឹករាល់ ៣ ឫ ៤ ថ្ងៃ ម្តងលុះត្រាណាចំបើងពុកផុយ ៤០ ៥០% ជាមុនសិន ។ -សំបកសណ្តែកថ្មីៈ ត្រាំទឹក ២៤ ម៉ោងស្រង់ឡើងមកវិញផ្អាប់ ចោលទាំងការ៉ុងរយះពេល៥ថ្ងៃឡើងទើបអាចប្រើការបាន។ ២. ចំហុយ -ការច្រករូបធាតុ អនុវត្តន៏ៈ -នាំយករូបធាតុចំបើង សំបកសណ្តែក កន្ទក់លាយចូលគ្នាឲសព្វព្រមទាំងកំណត់សំណើម៧០៧៥% ភាគរយ។ កំណត់សំគាល់ -សំបកសណ្តែកប្រើច្រើនធ្វើអោយផ្សិតដុះធំល្អ -កន្ទក់ធ្វើអោយផ្សិតចេញលឿនក្នុងថងប្រសិនបើប្រើ ច្រើនធ្វើអោយផ្សិតអំបោះដុះបានយូ - យកល្បាយមកលាយចូលគ្នាច្រកចូលថង់ខ្នាត ១០ x ១៥ រិតតែណែនរិតតែល្អ ។ - បន្ទាប់មកធ្វើការចងមាត់មួយចំហៀងថង់ដើម្បីនាំយកដុំថង់ទៅកាន់ទីតាំងចំហុយ ធុងសាំងចំណុះ ២០០លីត +ការចំហុយ គំរប ចង្រ្កាន - ធុងសាំង មានកឥត ៤ ព្រមទាំងកល់ដោយរានបន្ទះ ឬស្សី ហើយកំណត់ទឹកពីបាតធុងសាំងត្រឹម ១០ សង់ទីម៉ែត្រ ទៅ ១២ សង់ទីម៉ែត្រ នាំយកដុំស្បោងផ្សិតអំបោះច្រករួចមករៀបក្នុងធុងសាំង ដោយអោយមុខដុំ ស្បោងផ្កាប់ចុះក្រោម ធ្វើការរៀបឲ្យបានបីជាន់ក្នុងមួយជាន់ចំនួនដប់ថង់ស្បោង។ - យកគំរបមកគ្របមាត់ធុងឲ្យជិតល្អ រិតដោយកង់ដែក។ - ធ្វើការដុតភ្លើងដើម្បីធ្វើការចំហុង រយះពេលចំហុយ ៤ម៉ោងគិតចាប់ពីពេលមានផ្សែងចេញតាមគំរបធុងសាំង។ - ពេលដល់គ្រប់អាយុកាលកំណត់ ៤ម៉ោងយើងធ្វើការស្រង់ឡើងមកវិញ ចងមាត់ថង់ឲ្យជិតទុកដាក់ទីតាំងស្អាតប្រាស់ចាកពីទីតាំងដែលមិនល្អរយះពេល ១២ម៉ោង ទើបដុំថង់ត្រជាក់ ។ ៣. ការបញ្ចូលមេផ្សិតអំបោះ ដប់មេផ្សិតអំបោះ ឧបករណ៏ ក្រវ៉ាឆ្កឹះ អាល់កុល កងទំហំ ៥០ មម កៅស៊ូកង និង ក្រដាស់ អនុវត្តន៍ - បន្ទាប់ពីបានដុំស្បោងត្រជាក់ ១២ម៉ោងយើងធ្វើការនាំយកដបមេផ្សិតអំបោះមកជូតសំអាតដោយអាល់កុល ព្រមទាំងក្រវ៉ាផងដែរ - នាំយកដុំស្បោងស្រាយមាត់ថង់ដើម្បីកាយមេផ្សិតអំបោះចូល(មេមួយដបប្រើបានចំនួនដប់ថង) - យកកងទំហំ ៥០ mm មកច្រកចូលមាត់ថង់រួចបត់មាត់ថង់ឲ្យចេញក្រៅកង យកក្រដាស់មកបិទពីលើកងដើម្បីធ្វើការរិតកៅស៊ូពីក្រៅឲ្យជិតល្អជាការស្រេច ។ ៤. ការព្យួរដុំក្នុងរោង និងការថែទាំ  ការព្យួរដុំក្នុងរោង - បន្ទាប់ពីបានបញ្ចូលមេរួចរាល់ហើយនាំយកដុំមកព្យួរក្នុងរោងដោយខ្សែកាវខ្មៅជាជួរៗ រៀងគ្នា - កាលណាព្យួរដុំរួចរាល់ហើយ ដល់រយៈពេល ២០ ទៅ ៣០ ថ្ងៃយើងត្រូវពិនិត្យមើលប្រសិនបើឃើញមានផ្សិតដុះចំនួន ៥% យើងធ្វើការបាញ់ទឹកតែម្ដងដើម្បីប្រមូលផលជាបន្ដបន្ទាប់ ។  ការថែទាំ - ក្នុងពេលដែលផ្សិតចាប់ផ្ដើមដុះចេញតាមរុន្ធកង យើងត្រូវស្រោចទឹកឲ្យបានជាប្រចាំ ក្នុង១ថ្ងៃ ៣ដង ព្រឹក ថ្ងៃត្រង់ និងល្ងាច - បន្ទាប់ពីបានប្រមូលផលម្ដងរួចហើយ ត្រូវសំអាតដោយគល់ស្លាបព្រាឆ្កឹះយកសំណល់ដែលសល់ក្នុងកងឲ្យស្អាត(គល់ផ្សិត) ដើម្បីការពារមុខដុំផ្សិតកុំឲ្យរលួយឆាប់ - ក្នុងរោងផ្សិតដាំធ្វើយ៉ាងណាកុំឲ្យមានទឹកដក់ដែលជាហេតុបណ្ដាលឲ្យដុំផ្សិតងាយនឹងកកើតជាសត្វដង្កូវជាហេតុបណ្ដាលឲ្យផ្សិតដុះមិន

0 comments:

Post a Comment