ដំណាំពពាយ និងប្រយោជន៍របស់វា

ព​ពាយ​ដែល​មានឈ្មោះ​ជា​ភាសា​អង់​គ្លេស​ហៅថា 'Wing Bean' និង​មាន​ឈ្មោះ​ជា​វិទ្យាសាស្ត្រ​ថា 'Psopho carpus Tetragonolobus' ហើយ​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា Goa Bean គឺជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ក្នុង​អម្បូ​រណ៍​ជា​រុក្ខជាតិ​វល្លិ​ ច្រើន​មាន​ដុះ​ភាគច្រើន​នៅក្នុង​ប្រទេសដែល​មាន​អាកាសធាតុ​ក្តៅ មាន​សំណើម និង​ជា​ពិសេស​ក្រុម​ប្រទេស​ដែល​ស្ថិតនៅ​តាម​ខ្សែបណ្តោយ​អេក្វាទ័រ ។​ ​ ​គេ​ឃើញ​ដំណាំ​ពពាយមាន​ដុះ​យ៉ាងច្រើន​នៅ ឥណ្ឌា ភូមា ស្រីលង្កា វៀតណាម ថៃ ហ្វីលីពីន កម្ពុជា ឥណ្ឌូនេស៊ី និង​ប្រទេស​មួយចំនួន​ទៀត ។ ប្រភេទ​ដំណាំ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​គេ​ឃើញ​មាន​ដាំ​នៅ​អាមេរិក ក្នុង​រដ្ឋ​ខ្លះ ។​ ​ ​វា​ជា​ប្រភេទ​ដំណាំ​វល្លិ ដែល​អាច​ដុះ​លូតលាស់​ពី​ប្រវែង ៣ ទៅ ៤​ម៉ែត្រ ទៅលើ ឬ​​វាអាច​សួ​តាម​មែកឈើ ។ សំបក​របស់​ដើម​វា​មាន​សណ្ឋាន​ដូច​ទៀន (​ក្រមួន​) ចំពោះ​ផ្លែ​ខ្ចី​របស់​វា​វិញ​មាន​សណ្ឋាន​ជា​ជ្រុង​មាន​ជាយក្រែង​តាម​ជ្រុង​នីមួយៗ អ​ង្កាញ់ៗ នៅពេល​ផ្លែ​របស់​វា​ទុំ ​វា​នឹង​ប្រេះ​បែក​បង្ហាញឲ្យឃើញ ដែល​នៅ​ខាង​ក្នុង​ជា​ច្រើន​គ្រាប់​, គ្រាប់​ទាំងនោះ​មាន​ទំហំ​ប៉ុនៗ​គ្រាប់​ស​ណែ្ត​ក​សៀង ផ្កា​របស់​ព​ពាយ​ច្រើន​មាន​ពណ៌​ខៀវ​ស្វាយ ។​ ​ ​គេ​បានដឹង​ជា​យូរ​មក​ហើយ​ថា ផ្លែ​ព​ពាយ​សម្បូ​រណ៍​ទៅ​ដោយ​សារធាតុចិញ្ចឹម​ជាច្រើន​ដ៏​មាន​ប្រយោជន៍​ជាពិសេស​គឺ​ប្រូតេអ៊ីន ជាតិ​កាល់ស្យូម និង​ជាតិ​ដែក នៅ​មាន​សារធាតុចិញ្ចឹម​ច្រើន​មុខ​ទៀត​នៅក្នុង​ផ្លែ​របស់​វា ។​ ​ ​នៅ​ប្រទេស​ខ្លះ​គេ​ដាំ​ដំណាំ​ព​ពាយ​សម្រាប់​ឲ្យ​វា​ជួយ​បង្កើត​គុណភាព​របស់​ដី និង​រក្សា​ឲ្យ​ដី​នៅ​តែ​មាន​គុណភាព​ល្អ​ជា​និច្ច ហេតុ​ដែល​ធ្វើ​ដូច្នេះ​នោះ​ក៏​ព្រោះតែ​ដំណាំ​ព​ពាយ​វា​ជួយ​បឺត​ស្រូប​យក​នី​ត្រូ​ហ្សែ​ន​ពី​ក្នុង​ខ្យល់​មក​រក្សាទុក​នៅក្នុង​ឫស​របស់​វា និង​ទៅ​ក្នុង​ដី ។​ ​ ​វា​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ពុំ​ទាមទារ​ឲ្យ​យើង​ដាក់​ជី​ឲ្យ​វា​ឡើយ វា​ត្រូវការ​ជី​តិចតួច​ណាស់ ពីព្រោះ​វា​អាច​បឺត​ស្រូប​សារជាតិ​ចិញ្ចឹម​ពី​ក្នុង​ខ្យល់​បាន​ដោយ​ខ្លួនឯង ។​ ​ ​នៅក្នុង​ផ្លែ​ព​ពាយ​ទំងន់ ១៨២​ក្រាម គេ​បាន​រកឃើញ​មាន​សារធាតុចិញ្ចឹម​ដូច​មាន​រាយ​ខាងក្រោម : * Protein ៥៤​ក្រាម​ Carbohydrates​ ​15 ក្រាម​ Water​ ​ ​15.2 ក្រាម​ Ash​ ​ ​7.2 ក្រាម​ * Calories: - Total Calories​ ​3115 Kj - Calories Fro Fat​ ​1043 Kj - Calories From Carbohydrate​ ​ 1294 Kj - Calories From Protein​ ​783 Kj * Carbohydrate - Dictry Fiber 75.9g ​ ​ - Starch​ ​ ​75.9g - Sugars​ ​ ​75.9g - Clucose​ ​ ​75.9g - Sucrose​ ​ ​75.9g - Fructose​ ​75.9g - Lactose​ ​ ​75.9g - Maltose​ ​ ​75.9g - Gatactose ​75.9g * Vitamin Thiamin​ ​ ​1.9 ម​.​ក្រ​ ReboFlavin​ ​0.8 ម​.​ក្រ​ Niacin ​ ​5.6 ម​.​ក្រ​ Vitamin B6​ ​0.3 ម​.​ក្រ​ Betaine​ ​ ​1.4​ ម​.ក្រ​ Folate​ ​ ​81.9 ម​.ក្រ Pantothenic Acid​ ​1.4 ម​.ក្រ * Fats - Total fat​ ​29.7 g - Saturated fat​ ​4.2 g - Mono fat​ ​10.9 g - Poly fat​ ​ 7.9 g * Minerals - Calcium ​ ​801 mg - Cooper​ ​ ​5.2 mg - Iron​ ​ ​24.5 mg - Magnesium​ 326 mg - Manganese​ ​6.8 mg - Phosphorus​ ​821 mg - Potasium​ ​1778 mg - Selenium​ ​14.9 mg - Sodium​ ​ ​69.2 mg - Zinc​ ​ ​8.2 mg * Amino Aeid Alanine​ ​ ​1893 mg Arginine​ ​ ​3433 mg Aspartate​ ​5801 mg Cystine​ ​ ​992 mg Glutamate​ ​7298 mg Glycine​ ​ ​2078 mg Histidine​ ​ ​1438​ ​ Isoleurine​ ​ ​2672 mg Leucine​ ​ ​4544 mg Lysine ​ ​3887 mg Methionine​ ​648 mg Phenylalanine​ ​2601 mg Proline​ ​ ​3502 mg Serine​ ​ ​2248 mg Threonine​ ​2146 mg Tryphan​ ​ ​1387 mg Tyrosine​ ​ ​2651 mg Valine​ ​ ​2785 mg ​ ​សណ្តែក​ព​ពាយ​ត្រូវបាន​គេ​ចាត់​ថា ជាព​ពួក​សណ្តែក​ដែលមាន​ចំនួន​កាល់ស្យូម​ច្រើនជាងគេ​ក្នុង​ចំណោម ប្រភេទ​សណ្តែក​ដ​ទៃ​ឯទៀត ។​ ​ ​សារធាតុ​កាល់ស្យូម​នេះ​វា​មាន​មុខងារ​ធ្វើឲ្យ​គ្រោងឆ្អឹង​ដុះ​លូតលាស់​បានល្អ ។ កាល់ស្យូម​នេះ​ក៏​ជួយ​ផងដែរ ដល់​ការស្ថាបនា​ឆ្អឹង​យើង​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​ល្អ និង​ជួយ​ការពារ​ឆ្អឹង​យើង​ពី​ជម្ងឺ​តម្កាត់​ផ្សេងៗ​ទៀត ។ មិន​ត្រឹមតែ​ជួយ​ឲ្យ​គ្រោងឆ្អឹង​ដុះ​លូតលាស់​បាន​ល្អ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​សម្បូ​រណ៍​ទៅ​ដោយ​ជាតិ​រ៉ែ​ជាច្រើន​ប្រភេទ​ទៀត សម្រាប់​ជួយ​ទ្រទ្រង់​ដល់​សុខភាព​របស់​យើង ។​ ​ ​គេ​បាន​ចាត់ទុកថា ផ្លែ​ព​ពាយ​មិនមែន​ល្អ​សម្រាប់​តែ​មនុស្ស​យើង​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ​គេ​ក៏​អាច​ឲ្យ​សត្វ​ស៊ី​ជា​ចំណី​បាន​ផងដែរ ពីព្រោះ​វា​មាន​ប្រូតេអ៊ីន​ច្រើនណាស់ ។​ ​ ​ដើម​ព​ពាយ​មាន​មើម​ដែល​យើង​អាច​យក​មក​បរិភោគបាន ស្លឹក មើ​ម ផ្កា ផ្លែ សឹង​បរិភោគបាន​ទាំងអស់ ។​ ​ ​ស្លឹក​របស់​វា​អាចឲ្យ​គេ​យក​មក​ហាន់ឲ្យ​ល្អិត​ធ្វើ​ជា​ចំណី​ជ្រូក គោ និង​មាន់ ទា បាន ។​ ​ ​បើ​យើង​អាច​ដាំ​វា​ឲ្យបាន​ច្រើន យើង​អាច​បេះ​ស្លឹក​វាឲ្យ​សត្វ​ស៊ីជា​ចំណីបាន ទាំង​មាន​ប្រយោជន៍​ជួយ​ដី​ឲ្យ​ល្អផង ។​ ​ ​គ្រាប់​របស់​វា​អាចឲ្យ​គេ​យកមក​ធ្វើ​ជាទឹក​សណ្តែក តៅ​ហ៊ូ បាន​ដូច​សណ្តែកសៀង​ដែរ ៕ រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៏ ២០០៨

No comments:

Post a Comment