ច្ចេកទេសដាំត្រឡាច
ច្ចេកទេសដាំត្រឡាច លក្ខណៈទូទៅ ដំណាំត្រឡាច គឺជាប្រភេទដំណាំវាលើដីក៏បាន ឬ ឡើងទ្រើងក៏បាន ដែលគេ និយមចូលចិត្តដាំ និងយកទៅធ្វើជាបន្លែ។ នៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែត្រឡាច វាមានភាពងាយស្រួលក្នុង ការដាំដុះ។ ព្រមទាំងងាយស្រួលក្នុងថែទាំ និងលក់នៅលើទីផ្សារ ។ ដំណាំ ត្រឡាចវាធន់ទ្រាំនឹងសីតុណ្ហភាព ។ ត្រឡាច មានផ្កាញី និងផ្កាឈ្មោល នៅ លើដើម តែមួយ ជាទូទៅផ្កា ឈ្មោលចេញមុន បន្ទាប់ មកផ្កាញីចេញ តាម ក្រោយ ពេលមាន សត្វឪម៉ាល់ ឬខ្យល់បក់ ធា្លក់ផ្កាឈ្មោល មកលើផ្កាញីវាក៏ អាចបង្ក កំនើតបាន។ I. បចេ្ចកទេសដាំដុះ ១ រដូវកាលដាំដុះ គេអាចដាំបានគ្រប់រដូវការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំគ្រប់ ប្រភេទ ទាំងអស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវក្តៅ វាមានបញ្ហា ច្រើន ដែលប្រឈមមុខ ដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និងពពួក ផ្សិត។ រដូវកាល សមស្រប សម្រាប់ដំណាំគឺ • រដូវប្រាំង ចាប់ពីខែ វិច្ឆិការ ដល់ខែ មករា និងកុម្ភៈ នៅតំបន់ទំនាប ។ • រដូវវស្សា ចាប់ពីខែ ឧសភា ដល់ខែ តុលា នៅតំបន់ខ្ពងរាប ។ ២ ការជ្រើសរើសពូជ • ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក) • ពូជសុទ្ធដែលមានភាគរយដំណុះចាប់ពី ៨៥-៩០ ភាគរយ • ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់ • ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ សមស្របតាមតំបន់ និងតម្រូវការទីផ្សារ ៣ ការរៀបចំដី ដំណាំត្រឡាចអាចឆ្លើយតបទៅនឹងដីគ្រប់ប្រភេទ ប៉ុន្តែដីដែលមានជីជាតិតិច ធ្វើអោយ ត្រឡាចឆាប់អស់ផ្លែ ព្រោះងាប់ដើម ។ ប្រភេទដី ដែលដាំល្អ គឺដីល្បាប់ ល្បាយ ខ្សាច់ដី ក្រហម ឬដីខ្មៅ ចំពោះដីដែលមិនជ្រាបទឹកមិនអាចធ្វើអោយល្ពៅទទួល បាន ទិន្នផលខ្ពស់ឡើយ។ ដើម្បីអោយការដាំដុះមានលក្ខណៈងាយស្រួលត្រូវភ្ជួរដី អោយបាន ច្រើនសារ ហាលអោយបានយូរថ្ងៃ រាស់បំបែក ដីអោយល្អិត គុណសម្បត្តិនៃការរៀបចំដី • បំផ្លាញជម្រកសត្វល្អិត និងសំលាប់សត្វល្អិត • ដើម្បីអោយដីធូរមានខ្យល់ចេញចូល • បន្ទាប់មកភ្ជួររាស់សារជាថ្មី ដើម្បីបំបែកដីម៉ដ្ឋ • ងាយស្រួលក្នុងការលើករង • កាត់បន្ថយការកើតជម្ងឺ បាក់តេរី វីរុស ផ្សិត គុណវិបតិ្តមិនបានរៀបចំដី • បង្កលក្ខណៈងាយស្រួលដល់ ពពួកសត្វល្អិតបង្កកំណើត • ងាយកើតជម្ងឺ បាក់តេរី វីរុស ផ្សិតផងដែរ • ដីមិនមានខ្យល់ចេញចូល ស្មៅច្រើន II. ការដំាដុះ មុននិងដាំត្រូវយកគ្រាប់ពូជមកសំអាត ដាក់ហាលថ្ងៃដែលក្តៅល្មម ដើម្បីដាស់ ដំណេកគ្រាប់ពូជ ហើយដាក់ត្រាំទឹក ១ យប់ ។ ក្រោយមកយកគ្រាប់ពូជ ទៅត្រាំទឹក ស្លឹកស្តៅ បន្ទាប់មកក៏យកគ្រាប់ត្រឡាតទៅដាំក្នុងរណ្តៅដែលបានកាប់ទុកជាមុន ចំនួន ២-៣ គ្រាប់ ជម្រៅ ២- ៣ សង់ទីម៉ែត្រ ។ ១. ការជ្រុំដី ការជ្រុំដី មានប្រយោជន៍ធ្វើអោយដីធូរ បន្ថយការដុះស្មៅ បង្កអោយដីមាន សំណើម គ្រប់គ្រាន់ងាយស្រួលដល់ការដុះលូតលាស់ ព្រមទាំងបំបាត់ជំរកសត្វល្អិតផ្សេ ងៗ គេអាច ជ្រុំដោយចបពូនគល់អោយជិត ពូនរងឡើយវិញនៅ ពេលក្រោយដាំបាន ១៥ ថ្ងៃ។ ពេល នោះ គេអាចដករំលួសកូនចេញ ដោយទុកតែ ២ ដើម ក្នុងមួយគុម្ព។ ២.ការប្រើប្រាស់ជី ក. ជីកំប៉ុស្តគោក សម្ភារ កាំបិត ពូថៅ ស្លឹក បង្គោលឈើ ដែកគោល លួសចប........ វត្ថុធាតុដើម រុក្ខជាតិបៃតងស្រស់ៗ រួមមានៈ ស្លឹកទន្រ្ទាំនខែត្រ សណ្តែកខ្មោច សណ្តែក បាយ ស្លឹកអង្កាញ.....ជាដើម។ លាមកសត្វគ្រប់ប្រភេទរួមមានៈ លាមកគោ ក្របី ជ្រូក មាន់ ទា..... កាកសំណល់ផ្ទះបាយមានដូចជា ផេះចង្រា្កន បន្លែ ទឹកបាយ និងកំទេចកំទីផ្ទះបាយផ្សេងៗ.... របៀបធ្វើ • ទំហំរោងធ្វើតាមលទ្ធភាព ដែលអាចរកវត្ថុធាតុដើមបាន • យកវត្ថុធាតុទាំងអស់កាប់អោយតូចល្អិត • បន្ទាប់មកទៀត ត្រូវដាក់វត្ថុស្ងួតមុនដូចជា ចំបើង ស្លឹកឈើស្ងួត • បន្ទាប់មកដាក់លាមកសត្វក្រាលពីរលើ ហើយស្រោចទឹក • ដាក់រុក្ខជាតិស្រស់ក្រាលម្តង • បន្ទាប់មកដាក់កាកសំណល់ផ្ទះបាយ • ចុងក្រោយដាក់លាមកសត្វម្តងទៀត (ក្រោយៗ ទៀតអាចធ្វើដូច គ្នាបាន)។ • ឧស្សាហ៍ស្រោចទឹក មួយសប្តាហ៍ម្តង ចំពោះរដូវវស្សា តែចំពោះរដូវ ប្រាំងត្រូវស្រោចទឹក ២ ទៅ ៣ ម្តងក្នុងមួយសប្តាហ៍ ។ ប្រសិនបើ ទឹកមិនបានគ្រប់គ្រាន់ទេ កំប៉ុស្តវាមិនងាយរលួយទេ។ • ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើប ប្រើប្រាស់បាន។ ខ. ការធ្វើថ្នាំពុលធម្មតា ក សារធាតុផ្សំ • ថ្នាំជក់ : 0,3 គីឡូក្រាម • បណ្តូលពេជ្រ : 2 គីឡូក្រាម • ម្ទេស : 0,5 គីឡូក្រាម • ស្លឹកគ្រៃ : 1 គីឡូក្រាម • ស្លឹកម្រះ : 3 គីឡូក្រាម • ទឹកនោមមនុស្ស និងសត្វ : 2 លីត្រ ខ របៀបធ្វើ ហាន់សារធាតុផ្សំខាងលើអោយបានតូចល្អិតៗ មុនពេលដាក់ចូលពាងដែល មានទឹកនោម 2 លីត្រ ។ បន្ទាប់មកបិទគម្របទុកនៅក្រោមម្លប់ដើមឈើ ។ ត្រូវកូរទឹក ថ្នាំនោះ 2 ដងក្នុងមួយថ្ងៃ ពេលព្រឹក និងពេលល្ងាច ។ គ របៀបប្រើប្រាស់ យកទឹកថ្នាំមួយកំប៉ុងទឹកដោះគោលាយជាមួយទឹកធម្មតា ប្រាំ ទៅ ប្រាំបីលីត្រ បាញ់ស្រោចជារៀងរាល់មួយសប្តាហ៍ម្តង។ បាញ់មុនពេលដំណាំរងការបំផ្លាញពី សត្វល្អិត។ បាញ់ថ្នាំធ្វើឡើងនូវពេលល្ងាច ឬ ពេលព្រលប់ យប់បន្តិច កុំបាញ់ថ្នាំ បញ្ចាសខ្យល់អោយសោះ ទោះបីថា ថ្នាំពុលធម្មជាតិ មិនសូវពុលក៏ដោយ ប៉ុន្តែក៏មាន ជាតិពុលដែរ ។ របៀបប្រើប្រាស់ • ការប្រើប្រាស់ជីកំប៉ុស្ត អាចដាក់ទា្រប់បាត មុនពេលដាំដំណាំ ១៨ តោនក្នុងមួយហិចតា។ • ដាក់បំប៉នក៏បាន នៅពេលដំណាំលូតលាស់ ការប្រើប្រាស់ជី បែងចែកជាពីរ គឺ ការប្រើបា្រស់ជីធម្មជាតិ និងការប្រើ បា្រស់ជីគីមីៈ ក. ការប្រើបា្រស់ជីធម្មជាតិ ដើម្បីអោយដំណាំដុះលូតលាស់បានលឿន ត្រូវប្រើប្រាស់ជីៈ គេចែកការដាក់ជីជា ៣ លើក ក្នុងមួយវដ្តជីវិតដំណាំត្រឡាច • លើកទី ១ : យកជីកំប៉ុស្តគោក ១៥- ២០ តោន មកដាក់តាមរណ្តៅនិមួយ ៗ ដើម្បីទ្រាប់បាតចំនួនកន្លះទៅមួយគីឡូក្រាម ឬក៏ច្រើនជាងនេះក៏បាន ក្នុងមួយគុម្ព ប៉ុន្តែត្រូវកាប់ច្របល់ជាមួយដី ទើបដាក់គ្រាប់ដាំតាម ក្រោយ។ • លើកទី ២ : ក្រោយដាំ ៥-១០ ថ្ងៃដាក់ជីកំប៉ុស្តគោកជុំវិញគល់ ចំងាយ ៣០ សង់ទីម៉ែត្រ ហើយលុបដីអោយជិត ពីលើ ដើម្បីអោយត្រឡាច លូតលាស់បានល្អ ផ្លែបានច្រើន ក្នុងរយៈពេលលូតលាស់ពេញទំហឹង ។ • លើកទី ៣ : យកជីកំប៉ុស្ត ១៨ តោនក្នុងមួយហិចតា ដាក់ក្បែរគល់ចំងាយ៣០ សង់ទីម៉ែត្រហើយលុបដីអោយជិត ពីលើ ដើម្បីអោយត្រឡាច លូតលាស់បានល្អ ផ្លែបានច្រើន ក្នុងរយៈ ពេល ៤០ ថ្ងៃ ក្រោយដាំ ។ ធ្វើអោយល្ពៅរស់បានយូរ អាចយកទង ផ្កា ស្លឹកបរិភោគ បន្ត ។ ៣. ការស្រោចស្រព ត្រឡាចជាប្រភេទដំណាំមួយ ដែលធន់ទ្រាំនឹងការខ្វះទឹក ឬភាពរាំងស្ងួត ប៉ុន្តែពេល ចេញផ្កា សំណើម ដីមិនគ្រប់គ្រាន់ធ្វើអោយផ្លែថយចុះយ៉ាងច្រើន ។ • ការចេញផ្កា និងផ្លែ ដំណាក់កាលនេះ ត្រូវផ្តល់ទឹកអោយបានគ្រប់គ្រាន់ ដើម្បីអោយការបន្តពូជបានល្អ សំណើមដីពី៧០-៨០ ភាគរយ ត្រូវរក្សា សំណើមដីអោយបានសេ្ថរភាព ។ • ផ្លែចាស់ និងទុំ ការផ្តល់ទឹកត្រូវថយចុះមកវិញម្តងបន្តិច ៗហើយផ្អាកការ ស្រោចទឹកទាំងស្រុងពេលត្រឡាចចាប់ផ្តើមប្រមូលផល ។ III ជម្ងឺ និងសត្វល្អិត ១. ជម្ងឺ សំខាន់ ល្ពៅក៏ដូចជាដំណាំដទៃទៀតដែរ ដែលតែងតែទទួលរងនូវជម្ងឺច្រើនប្រភេទ ដែលបង្កឡើងដោយពពួកផ្សិត និងវីរុស ក. ជម្ងឺបង្កឡើងដោយក្រុមផ្សិត • ជម្ងឺរលួយគល់កូនដំណាំ : មេរោគរបស់ជម្ងឺនេះ ភាគច្រើនរស់នៅជាមួយ គ្រាប់ ពូជដីអាចឆ្លង និងពង្រីកដោយស្ព័ររបស់វា នៅពេលកូនល្ពៅចាប់ផ្តើមដុះពន្លក ធ្វើ អោយកូនល្ពៅតូចៗ រលួយគល់ ហើយស្ថិតក្នុងរយៈពេល ៥ ៧ ថ្ងៃក្រោយដាំ ។ • ជម្ងឺពពាលលឿងស្លឹក : ជម្ងឺប្រភេទនេះ តែងតែធ្វើអោយស្លឹកលឿង ពពាលដុំៗ ក្រោយមកធ្វើអោយស្លឹកស្ងួត វាតែងតែកើតឡើងនៅរដូវក្តៅ ។ រោគ សញ្ញា កើតចេញពីស្លឹកក្រោមក្បែរដី រីករាលដាលឡើងមកស្លឹកខាងលើក្នុងដំណាក់ កាលចេញផ្កា និងផ្លែ ។ • ជម្ងឺផ្សិតម៉្សៅលើស្លឹក : ដំបូងសង្កេតឃើញចំណុចម៉្សៅសៗ ជាដំណក់ៗ នៅលើស្លឹករយៈ ពេល២ ទៅ ៣ ថ្ងៃ បន្ទាប់មកចំណុចដុះរីកធំឡើង ៗនូវម្សៅសៗ ពេញលើផ្ទៃ ស្លឹក បន្ទាប់ហុយឆ្លងពីចំការមួយទៅចំការមួយធ្វើអោយស្លឹកស្ងួតអាច ធ្វើអោយត្រឡាចបន្ថយការបន្តពូជ ផ្លែមិនរីកធំ ហើយទុំមិនពេញល្អទេ ។ វិធានការពារនិងកំចាត់ៈ • ភ្ជួរហាលដីអោយបានស្ងួតមុននិង • ដាំ ជំរះស្មៅអោយបានស្អាតពីចំការ • ផ្លាស់ប្តូរមុខដំណាំ • សំអាតគ្រាប់ពូជមុនពេលដាំ • ជ្រើសរើសពូជធន់ • ជាពិសេសមុនដាំ ត្រូវយកគ្រាប់ពូជទៅលាយជាមួយថ្នាំសំលាប់ផ្សិត • លុះដល់វាដុះពន្លកគេយកថ្នាំដដែលលាយជាមួយទឹកបាញ់អោយ ជោគ • បើមានរោគសញ្ញាជម្ងឺ គេត្រូវបាញ់ទប់ទល់រយៈពេល ៥ ទៅ៧ ថ្ងៃម្តង ។ ខ. ជម្ងឺវីរុសៈ មានជម្ងឺវីរុសជាច្រើនប្រភេទដែលកើតនៅលើដំណាំត្រឡាចដូចជាៈ វិធានការពារ និងកំចាត់ជម្ងឺៈ • កំចាត់សត្វល្អិតដែលជាភ្នាក់ងារចម្លងជម្ងឺ • ជ្រើសរើសពូជអោយបានល្អ • ប្តូរដីនិងឆ្លាស់មុខដំណាំ • ជ្រើសរើសរដូវដាំដុះ • ជ្រើសរើសពូជធន់ • ដកដើមដែលមានរោគសញ្ញាវីរុសទៅដុតចោល ២. សត្វល្អិតចង្រៃៈ មានសត្វល្អិតចង្រៃជាច្រើនប្រភេទ ដែលស៊ីបំផ្លាញ ដូចនេះគេ ចែកចេញជា ២ ផ្នែកៈ ក. សត្វល្អិតភ្នាក់ងារបង្ករោគៈ សត្វល្អិតចង្រៃប្រភេទនេះ មានច្រើនដូចជាៈ ចៃបៃតងជញ្ជក់ស្លឹក មមាចជញ្ជក់ស្លឹក រុយស តែងបង្កអោយកើតជម្ងឺវីរុសច្រើន ប្រភេទ ។ ខ. សត្វល្អិតបំផ្លាញផ្ទាល់ៈ មានសត្វល្អិតបំផ្លាញជាច្រើនប្រភេទ ដែលស៊ីស្លឹក ផ្កា ផ្លែ និងដើមដូចជាៈ • អណ្តើកមាសពណ៌លឿងកវែងៈ វាស៊ីត្រួយខ្ចីៗ ផ្កាឈ្មោល និងញី ធ្វើ អោយល្ពៅបន្ថយការលូតលាស់ និងបន្តពូជ • ស្រឹងវាជញ្ជក់ស្លឹក ផ្កា និងផ្លែតូចៗ ធ្វើអោយផ្លែលែងលូតលាស់ ហើយ ស្អុយ • រុយទិចផ្លែៈ វាទិចបញ្ចូលពងទៅក្នុងផ្លែ ធ្វើអោយផ្លែរលួយ មិនអាចរីកធំ បាន • ដង្កូវកាត់ដើមៈ ដង្កូវប្រភេទនេះ កាត់គល់កូនដំណាំខ្ចីៗ ក្នុងដំណាក់កាល លូតលាស់ដំបូង។ វិធានការពារ និងកំចាត់សត្វល្អិតៈ • សំអាតស្មៅក្នុងចំការ • ដាំអោយមានចន្លោះគុម្ព និងចន្លោះជួរសមស្រប • ភ្ជួរហាលដីអោយបានស្ងួត • ជ្រើសរើសពូជសមស្រប • ផ្លាស់ប្តូរមុខដំណាំ • ជ្រើសរើសរដូវដាំដុះ • ប្រើវិធានការគីមី • ប្រើវិធានការថ្នាំផ្សំពីធម្មជាតិ • វិធានការចំរុះ IV ការប្រមូលផល ការប្រមូលផលធ្វើឡើងខុសគ្នាទៅតាមប្រភេទពូជនិងតម្រូវការទីផ្សារ ។ កាល ណាគេទុកអោយត្រឡាចទុំផ្លែដំបូងត្រូវប្រមូលមុនគេ ។ លក្ខណៈសំគាល់គឺ ផ្លែ ត្រឡាចមាន ពណ៌ប្រផេះស្រអាប់ សំបករឹង ត្រូវកាត់ផ្លែទាំងទង យកមកដាក់លើធ្នើរមិន អោយប៉ះ នឹងដីទេ ទើបរក្សាទុកបានយូរខែ ។ទិន្នផលមធ្យម ពី ១៤ ទៅ ១៦ តោន ក្នុងមួយហិចតា ។ អត្ថបទបញ្ចូលដោយ : saravuthly ថ្ងៃទី : 19 Jul, 2011
No comments:
Post a Comment