របៀបទុកពូជស្លឹកខ្ទឹម
របៀបទុកពូជស្លឹកខ្ទឹម កសិករនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល មានបទពិសោធន៍ល្អពីរបៀបទុកពូជស្លឹកខ្ទឹម។ជាធម្មតាខ្ទឹមអាយុ ១ ខែ ៥ ថ្ងៃ អាចដកយកទៅលក់បាន ប៉ុន្តែបើចង់រក្សាខ្ទឹមទុកធ្វើពូជ ត្រូវរក្សាទុកលើថ្នាល១ ខែកន្លះទៅ ២ខែ(ចំពោះរដូវវស្សា) ទើបដកទុក។នៅរដូវប្រាំងទុករហូតដល់២ខែកន្លះទៅ៣ខែ ព្រោះនៅរដូវប្រាំងមើមខ្ទឹមមិនសូវល្អ ទុកយូរបន្តិចទើបមើមធំ ហើយចាស់ល្អ។ បន្ទាប់ពីដកហើយ កាត់ស្លឹកចេញខ្លះ ដើម្បីអោយហាលឆាប់ស្ងួត រួចយកទៅហាលថ្ងៃក្នុងរយ:ពេលពី១ ទៅ ២ថ្ងៃ បន្ទាប់មកចងសំដិលទុកក្នុងផ្ទះ ឬ ទុកដាក់សំដិលនៅលើធ្នើររហូតដល់ពេលដាំ។ កសិករយកពូជដែលផលិតបានខ្លួនឯងទុកដាំ ឬ ទិញអ្នកស្រុកជិតខាង ហើយពូជខ្ទឹមនោះកសិករចែកចេញជាពីរប្រភេទ: ពូជស្ងួត: ជាពូជដែលទុកក្នុងរយ:ពេល ពី២ទៅ៣ខែបន្ទាប់ពីដក។ ពូជដែលទុកត្រឹមរយ:ពេលពី ២ ទៅ ៣ ខែនេះឆាប់ដុះ(រយ:ពេល៣ថ្ងៃដុះពន្លក) ពូជសើម: ជាពូជដែលរក្សាទុកក្នុងរយ:ពេលមួយខែកន្លះ ពូជនេះដុះលូតលាស់មិនល្អហើយក្រដុះណាស់ គឺរហូតដល់១០ថ្ងៃទើបដុះ។ អត្ថបទដកស្រង់ចេញពីសៀវភៅ "មេរៀនពីកសិករ"
No comments:
Post a Comment