
ពពាយដែលមានឈ្មោះជាភាសាអង់គ្លេសហៅថា 'Wing Bean' និងមានឈ្មោះជាវិទ្យាសាស្ត្រថា 'Psopho carpus Tetragonolobus' ហើយត្រូវបានគេស្គាល់ជាទូទៅថា Goa Bean គឺជាប្រភេទរុក្ខជាតិម្យ៉ាងក្នុងអម្បូរណ៍ជារុក្ខជាតិវល្លិ ច្រើនមានដុះភាគច្រើននៅក្នុងប្រទេសដែលមានអាកាសធាតុក្តៅ មានសំណើម និងជាពិសេសក្រុមប្រទេសដែលស្ថិតនៅតាមខ្សែបណ្តោយអេក្វាទ័រ ។ គេឃើញដំណាំពពាយមានដុះយ៉ាងច្រើននៅ ឥណ្ឌា ភូមា ស្រីលង្កា វៀតណាម ថៃ ហ្វីលីពីន កម្ពុជា...